Breaking News

វាត្រូវបានផ្ដល់អនុសាសន៍ឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគតាមខ្យល់បន្ទាប់ពីការសិក្សាបង្ហាញថាវីរុសអាចរស់នៅក្នុងបរិស្ថានបានរាប់ម៉ោង

Khmer News, khmernote, Cambodia news,

អង្គការសុខភាពពិភពលោកកំពុងពិចារណាអំពី “ការប្រុងប្រយ័ត្នពីការឆ្លងតាមខ្យល់” បន្ទាប់ពីការសិក្សាថ្មីមួយបានបង្ហាញថា មេរោគនេះអាចរស់រានមានជីវិតនៅលើអាកាសបានរាប់ម៉ោង។ វេជ្ជបណ្ឌិត Maria Van Kerkhove ប្រធានផ្នែកជំងឺ និងជំងឺឆ្លងពីសត្វ (zoonosis) របស់អង្គការសុខភាពពិភពលោក បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃបុគ្គលិកសុខាភិបាល ដែលត្រូវចាត់វិធានការបន្ថែមដើម្បីការពារខ្លួន នៅពេលអនុវត្តនីតិវិធីមួយចំនួនលើអ្នកជំងឺដែលឆ្លងកូវីដ-១៩។
វាត្រូវបានផ្ដល់អនុសាសន៍ឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគតាមខ្យល់បន្ទាប់ពីការសិក្សាបង្ហាញថាវីរុសអាចរស់នៅក្នុងបរិស្ថានបានរាប់ម៉ោង

អ្នកស្រី Maria Van Kerkhove បាននិយាយថា មនុស្សនៅផ្ទះធម្មតាមិនគួរព្រួយបារម្ភនោះទេ ប៉ុន្តែបុគ្គលិកពេទ្យត្រូវប្រយ័ត្ននៅពេលពួកគេអនុវត្តនីតិវិធី ដូចជាការសុង intubation លើអ្នកជំងឺ ព្រោះពេលនោះបំពង់មួយត្រូវបានដាក់នៅបំពង់ករបស់អ្នកជំងឺ និងផ្លូវដង្ហើមរបស់ពួកគេដើម្បីជួយដកដង្ហើម។ អ្នកស្រី Maria Van Kerkhove បានមានប្រសាសន៍ថា៖ “នៅពេលអ្នកធ្វើនីតិវិធីសង្គ្រោះ aerosol-generating procedure ដូចជានៅក្នុងមណ្ឌលថែទាំវេជ្ជសាស្ត្រ អ្នកមានលទ្ធភាពប៉ះជាមួយភាគល្អិតរាវដែលខ្ចាយ (aerosolize) ដែលមានន័យថាពួកវាអាចស្ថិតនៅលើអាកាសបានយូរ”។
វាត្រូវបានផ្ដល់អនុសាសន៍ឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគតាមខ្យល់បន្ទាប់ពីការសិក្សាបង្ហាញថាវីរុសអាចរស់នៅក្នុងបរិស្ថានបានរាប់ម៉ោង

វាត្រូវបានផ្ដល់អនុសាសន៍ឱ្យប្រុងប្រយ័ត្នចំពោះការឆ្លងមេរោគតាមខ្យល់បន្ទាប់ពីការសិក្សាបង្ហាញថាវីរុសអាចរស់នៅក្នុងបរិស្ថានបានរាប់ម៉ោង

គាត់បានបន្ថែមថា វាមានសារៈសំខាន់ខ្លាំងណាស់ដែលបុគ្គលិកថែទាំសុខភាពត្រូវមានការប្រុងប្រយ័ត្នបន្ថែម នៅពេលពួកគេធ្វើការលើអ្នកជំងឺ និងអនុវត្តនីតិវិធីទាំងនោះ។ វីរុសនេះត្រូវបានចម្លងតាមដំណក់ដង្ហើម ដូចជានៅពេលដែលនរណាម្នាក់កណ្តាស់ ឬក្អក ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា វីរុសអាចរស់ក្នុងអាកាសរហូតដល់ ៣ម៉ោង។ បច្ចុប្បន្ននេះ CDC ណែនាំឱ្យបុគ្គលិកថែទាំសុខភាពពាក់ម៉ាស់ N95 ដែលអាចការពារប្រហែល ៩៥% នៃភាគល្អិតរាវ ឬខ្យល់៕