Breaking News

កម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ ក្នុងនោះក៏មានដំណឹងល្អគឺចិនមានវ៉ាក់សាំងការពារហើយ

កម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ ក្នុងនោះក៏មានដំណឹងល្អគឺចិនមានវ៉ាក់សាំងការពារហើយ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសថា កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ ​Covid-19 ចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។ ការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ទាំងអស់នេះ គឺជាករណីនាំចូល ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល។

កម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ ក្នុងនោះក៏មានដំណឹងល្អគឺចិនមានវ៉ាក់សាំងការពារហើយ

 អ្នកដែលរកឃើញឆ្លងជំងឺកូវីដនោះ រួមមាន នៅរាជធានីភ្នំពេញ, ខេត្តព្រះវិហារ, បន្ទាយមានជ័យ, បាត់ដំបង, កំពត, ត្បូងឃ្មុំ, កំពង់ឆ្នាំង, កោះកុង និងខេត្តកែបជាដើម។ អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវគ្រប់សា្ថប័ន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារ ព្រោះវិធានការការពារ ជារឿងចាំបាច់បំផុត ដែលត្រូវរួមគ្នាអនុវត្ត។ លោកស្រី ឱ វណ្ណឌីន បានក្រើនរំលឹកប្រជាពលរដ្ឋថា ត្រូវកាត់បន្ថយការយកដៃមកប៉ះពាល់មុខ ព្រោះប្រសិនបើដៃមានមេរោគងាយនឹងចម្លងជំងឺផ្សេងៗ ពិសេសកូវីដ១៩តែម្ដង។

កម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ ក្នុងនោះក៏មានដំណឹងល្អគឺចិនមានវ៉ាក់សាំងការពារហើយ

កម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ ក្នុងនោះក៏មានដំណឹងល្អគឺចិនមានវ៉ាក់សាំងការពារហើយ

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញប្រកាសព័ត៌មានដ៏សំខាន់មួយសម្រាប់ពិភពលោកទាំងមូលថា ក្រុមស្រាវជ្រាវវេជ្ជសាស្រ្តយោធារបស់ចិន រកឃើញវ៉ាក់សាំងនៃជំងឺ Covid-19 បានយ៉ាងជោគជ័យ។ Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។

កម្ពុជាមានអ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់​ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ ក្នុងនោះក៏មានដំណឹងល្អគឺចិនមានវ៉ាក់សាំងការពារហើយ


 តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ»។ សូមជំរាបថា គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៦២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៨៣,៦៥៨ ករណី ដែលក្នុងនោះ ៧,១៧៧ នាក់ស្លាប់ និង ៧៩,៩១១ នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕