Breaking News

របាយការណ៍ថ្មីបង្ហាញថាអេសអេសបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើននៅត្រីមាសទី ៤ ឆ្នាំ ២០១៩


របាយការណ៍ថ្មីបង្ហាញថាអេសអេសបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើននៅត្រីមាសទី ៤ ឆ្នាំ ២០១៩



បើទោះបីជាក្រុមហ៊ុនតៃវ៉ាន់ HTC មានគំនិតវិជ្ជមានជាច្រើន កាលពីចុងខែមុននេះ ដោយបានធ្វើការប្រកាសប្រាប់ពី គម្រោងចង់ចាប់ផ្ដើមសាជាថ្មី ជាមួយទូរសព្ទឆ្លាតប្រភេទ 5G ដើម្បីវាយលុកទីផ្សារម្ដងទៀតយ៉ាងណាក្ដី ក៏មិនអាចបដិសេធបានថា ក្រុមហ៊ុនរបស់ខ្លួនកំពុងតែ ខាតបង់ប្រាក់ចំណូលមិនតិចនោះឡើយ ពីមួយត្រីមាសទីមួយត្រីមាស។ ជាក់ស្ដែង របាយការណ៍ថ្មីមួយ ដែលដាក់បង្ហាញពីទិន្នន័យរបស់ HTC គឺធ្វើឲ្យយើងបានដឹងថា ពួកគេនៅតែមិនឃើញមានភាគរយកើនឡើងដដែល។

ក្រុមហ៊ុនផលិតទូរសព្ទឆ្លាត ដែលធ្លាប់តែទទួលបាន ប្រជាប្រិយភាពខ្ពស់ ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយឡែក នាពេលថ្មីៗកន្លងទៅនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន HTC បានធ្លាក់ចុះពីចំនួនសរុបខ្ទង់ 81 លានដុល្លារ ចុះរហូតដល់ចំនួនសរុបត្រឹមខ្ទង់ 60 លានដុល្លារ ក្នុងរយៈពេល 3 ខែប៉ុណ្ណោះ បើគិតចាប់ពីខែតុលា ទៅដល់ ខែធ្នូ នៃឆ្នាំ 2019 ផងដែរ។ ហេតុដូច្នេះហើយ នេះគឺមានន័យថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន HTC បានបន្ដធ្លាក់ចុះអស់រយៈពេល 7 ត្រីមាសជាប់ៗគ្នាតែម្ដង ដោយហាក់បីដូចជា ប្រទះជួបផលលំបាកខ្លាំង ក្នុងការកើនឡើងមកវិញ ក្នុងពេលបច្ចុប្បន្ននេះ ក៏ព្រោះតែក្រុមហ៊ុនចិនជាច្រើន កំពុងតែវាយលុកទាំងទីផ្សារក្នុងស្រុក និងលើទីផ្សារសកលផងនោះ។ ជាការពិតណាស់ HTC បានធ្វើការចាប់ផ្ដើមអាជីវកម្មលើវិស័យ VR (Virtual Reality) តាំងពីឆ្នាំ 2015 មកម្ល៉េះ ហើយវាក៏បានផ្ដល់ក្ដីសង្ឃឹមថ្មីទៅឲ្យពួកគេវិញ ថែមទៀតផង ជាមួយនឹងឧបករណ៍ Vive ដែលមានភាពល្បីល្បាញមិនអន់នោះទេ ប៉ុន្ដែមិនងាយស្រួលជាមួយ អាជីវកម្មទូរសព្ទឆ្លាតឡើយ។


របាយការណ៍ថ្មីបង្ហាញថាអេសអេសបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើននៅត្រីមាសទី ៤ ឆ្នាំ ២០១៩


សរុបមកវិញ HTC បានប្រទះឃើញមានចំនួនបាត់បង់ច្រើន ទៅលើផ្នែកប្រាក់ចំណូល នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2019 កន្លងទៅនេះ ដូច្នេះហើយមានតែទូរសព្ទឆ្លាតប្រភេទ 5G ប៉ុណ្ណោះ ដែលអាចធ្វើឲ្យស្លាកយឺហោ HTC ទទួលបានប្រជាប្រិយភាពឡើងមកវិញ។

ប្រភព ៖ PhoneArena