Breaking News

សាំស៊ុងស្ថិតនៅលំដាប់ទីបីក្នុងទីផ្សារដែលមានទីផ្សារឈីបធំជាងគេ

សាំស៊ុងស្ថិតនៅលំដាប់ទីបីក្នុងទីផ្សារដែលមានទីផ្សារឈីបធំជាងគេ

នៅក្នុងពេលសព្វថ្ងៃនេះ យើងបានដឹងហើយថា មានក្រុមហ៊ុនជាច្រើន កំពុងតែមានការប្រកួតប្រជែងគ្នា ក្នុងការផលិតបន្ទះឈីប សម្រាប់ប្រើនៅលើទូរសព្ទឆ្លាត ក៏ដូចជាថេប្លេត ដែលក្នុងនោះ យើងឃើញថា Qualcomm គឺជាក្រុមហ៊ុនដែលកំពុងតែនាំមុខគេ ទៅលើចំនួនឈីប ដែលបានធ្វើការចរចរណ៍នៅលើទីផ្សារ។ ប្រាកដណាស់ នៅក្នុងនោះ ចំនួនឈីប Exynos របស់ Samsung ក៏មិនធម្មតាដែរ ដែលក្រុមហ៊ុនបានឈរនៅចំណាត់ថ្នាក់លេខ 3 ទៀតផង នៅលើទីផ្សារ ខណៈដែល Apple វិញ គឺបានឈរនៅលើចំណាត់ថ្នាក់លេខ 4 ផងដែរ។



ជាការពិតណាស់ បើតាម Counterpoint Research បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ 2019 កន្លងទៅនេះ Samsung គឺជាក្រុមហ៊ុនមួយ ដែលមានចំណែកទីផ្សារផ្នែកបន្ទះឈីប ប្រមាណជា 14.1% នៅលើទីផ្សារសាកល ដែលក្នុងនោះ យើងឃើញថា គេបានឈរនៅលេខរៀងទី 3 បន្ទាប់ពី Qualcomm ដែលមានចំណែកទីផ្សារដល់ទៅ 33.4% និង MediaTek មានចំណែក 24.6% ផងដែរ។ មិនខុសទេ គ្មានអ្វីប្លែកឡើយ ដែលឈីបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ មានចំណែកទីផ្សារច្រើន ព្រោះថាជាក់ស្ដែង ដូចយើងដឹងហើយថា Samsung តែងតែប្រើឈីបផ្ទាល់ខ្លួន ស្ទើរតែទាំងស្រុង ទៅលើទូរសព្ទឆ្លាត ដែលមានតម្លៃទាប ហើយសម្រាប់ម៉ូឌែលកំពូលវិញ ក៏ក្រុមហ៊ុននេះ បានប្រើប្រាស់ឈីបត្រកូល Exynos របស់ខ្លួនដែរ ប៉ុន្តែវាតម្រូវតែទៅលើទីផ្សារ មួយចំនួនប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ យើងឃើញថា គិតនៅក្នុងពេលដូចគ្នានេះ Apple គឺជាអ្នកដែលឈរក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងនាមជាក្រុមហ៊ុនផលិតឈីប ដែលមានចំណែកទីផ្សារច្រើនជាងគេ និយាយឲ្យចំទៅ គេមានចំណែកទីផ្សារ ប្រមាណជា 13.1% ផងដែរ។




សាំស៊ុងស្ថិតនៅលំដាប់ទីបីក្នុងទីផ្សារដែលមានទីផ្សារឈីបធំជាងគេ


យ៉ាងណាក៏ដោយ នៅក្នុងនោះក៏មានវត្តមានឈីប Kirin របស់ Huawei ដែរ ស្ថិតចំណាត់ថ្នាក់លេខ 5 ហើយអ្វីដែលគួរកត់សម្គាល់ គេបានបញ្ជាក់ថា មានតែឈីបរបស់ Samsung និង Huawei នេះប៉ុណ្ណោះ ដែលបានបង្ហាញពីចំនួន នៃការកើនឡើងនៅលើទីផ្សារ។ គួរបញ្ជាក់ដែរថា សម្រាប់ឈីប Exynos របស់ Samsung វាមិនមែនមាននៅលើ ទូរសព្ទឆ្លាតរបស់ក្រុមហ៊ុននេះមួយនោះទេ ជាក់ស្ដែងណាស់ យើងក៏ឃើញថា វាក៏ត្រូវបានប្រើប្រាស់នៅលើទូរសព្ទឆ្លាត យីហោផ្សេងទៀត ក្នុងប្រទេសចិនដែរ ក្រោមការសហការគ្នារបស់វា Samsung ជាមួយក្រុមហ៊ុនទាំងនោះ ពោលគឺមានដូចជា Meizu និង vivo នេះឯង។



ប្រភព ៖ Sam Mobile