Breaking News

រំភើប​ណាស់! កំពូលតារាសម្តែងជនជាតិចិនច្រៀងចម្រៀងដើម្បីលើកទឹកចិត្តវេជ្ជបណ្ឌិតនៅវូហាន

រំភើប​ណាស់!  កំពូលតារាសម្តែងជនជាតិចិនច្រៀងចម្រៀងដើម្បីលើកទឹកចិត្តវេជ្ជបណ្ឌិតនៅវូហាន



ចិន ៖ ប្រិយមិត្តប្រាដជាបានដឹងហើយថា ប្រទេសចិនកំពុងជួបនៅបញ្ហាធំគឺ ជំងឺវីរុស កូរ៉ូណា ដែលបច្ចុប្បន្ននេះ មានការណីកាន់តែកើនឡើង និង មានអ្នកស្លាប់ច្រើនផងដែរ។ ក្នុងនោះដែរ តារាចិនល្បីៗបានរួមដៃគ្នាច្រៀងនៅបទចម្រៀងមួយដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលនៅ វូហានផ្ទាល់។យ៉ាងណាមិញ បទចម្រៀងមួយនោះមានចំណងជើងថា “ Wuhan Are you Okay? ” នៅពេលដែលមហាជនបានស្ដាប់មួយនេះ ហើយធ្វើឲ្យប្រជាជនចិន និងក្រុមគ្រូពេទ្យ មានចិត្តរំភើបស្ទើតែទប់ទឹកភ្នែកមិនបាន ហើយកាន់តែធ្វើឲ្យក្រុមគ្រូពេទ្យនៅ



វូហានទាំងអស់កាន់តែមានទឹកចិត្តដើម្បីមើលថែទាំអ្នកជំងឺ។ ដែលក្នុងការច្រៀងចម្រៀងនេះផងដែរ ក៏មានតារាល្បីៗមកពី ហុងកុង និង តៃវ៉ាន់ ដែលចង់បង្ហាញនៃការលើកទឹកចិត្ត ចំពោះក្រុមគ្រូពេទ្យ ដែលកំពុងមើលថែព្យាបាលអ្នកជំងឺឆ្លង វីរុស កូរ៉ូណា ក្នុងទីក្រុង វូហាន។ជាក់ស្ដែង តារាល្បីៗដែលបានចូលខ្លួនមកច្រៀងក្នុងបទចម្រៀងមួយបទនេះមាន ៥១ នាក់



ដែលក្នុងនោះមាន Jackie Chan Donnie Yen Jay Chou Li Bingbing Nicholas Tse Zhao Wei Kris Wu Zhang Ying ( Lay ) ជាដើម។ នេះជាទឹកចិត្តសិល្បករទាំងអស់របស់ប្រទេសចិនដែល ពួកគេបានចូលរួមច្រៀងចម្រៀងមួយបទនេះពោរពេញទៅដោយ អត្ថន័យ ដែលក្នុងគោលបំណងលើកទឹកចិត្តក្រុមគ្រូពេទ្យ និង អ្នកជំងឺ៕






ប្រភព៖ Facebook