Breaking News

កម្មវិធីនេះអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងទូរស័ព្ទ iPhone បានយ៉ាងងាយស្រួលនៅលើកុំព្យូទ័រឌែល


កម្មវិធីនេះអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងទូរស័ព្ទ iPhone បានយ៉ាងងាយស្រួលនៅលើកុំព្យូទ័រឌែល



តាមការពិតទៅ លក្ខណៈពិសេសនេះ ត្រូវបានប្រកាសជាលើកដំបូងនៅឯព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលអេឡិចត្រូនិច CES កាលពីដើមឆ្នាំនេះ ដែលបាននាំមកនូវមុខងារ Mirror លើទូរសព្ទ iPhone ដើម្បីអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការផ្ទេរ ផ្ទាំងបង្ហាញរបស់ iPhone ទៅបង្ហាញនៅលើកុំព្យូទ័រ Dell បានយ៉ាងងាយស្រួល។



ពិតប្រាកដណាស់ ប្រសិនបើប្រិយមិត្តជាអ្នកប្រើប្រាស់ទូរសព្ទ iPhone ជាមួយកុំព្យូទ័រជំនាន់ថ្មីរបស់ក្រុមហ៊ុន Dell ពេលនេះប្រិយមិត្តអាចធ្វើការចែកផ្ទាំងបង្ហាញលើអេក្រង់ iPhone ទៅកាន់ PC របស់លោកអ្នកយ៉ាងងាយស្រួល និងអាចធ្វើការបញ្ជាវាបាន តាមរយៈការប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា Dell Mobile Connect សម្រាប់កុំព្យូទ័រ ដែលលោកអ្នកអាចទាញយកបាននៅលើកម្មវិធី Microsoft Store។ ចំណែកឯសម្រាប់ iPhone វិញ ប្រិយមិត្តអាចធ្វើការទាញយកម្មវិធីមានឈ្មោះដូចខាងលើនេះ នៅក្នុង App Store បានដោយឥតគិតថ្លៃផងដែរ។ លើសពីនេះទៅទៀត ប្រិយមិត្តក៏អាចពិនិត្យមើលការជូនដំណឹងផ្សេងៗ ហើយអាចផ្ញើសារ ក៏ដូចជាទទួលសារ និងឆែកមើលរូបថតថ្មីៗ ឬ ទស្សនាវីដែអូ, ធ្វើការផ្ទេរឯកសារផ្សេងៗ, និងលេងបណ្ដាញសង្គម នៅលើកុំព្យូទ័រ Dell ដោយផ្ទាល់ បានថែមទៀតផង។

កម្មវិធីនេះអនុញ្ញាតឱ្យយើងអាចគ្រប់គ្រងទូរស័ព្ទ iPhone បានយ៉ាងងាយស្រួលនៅលើកុំព្យូទ័រឌែល


មួយវិញទៀត កម្មវិធីថ្មីនេះ មើលមានភាពស្រដៀងគ្នាទៅនឹងកម្មវិធី Dex របស់ក្រុមហ៊ុន Samsung អញ្ចឹងដែរ ដោយអាចធ្វើការផ្ញើសារ លេងបណ្ដាញសង្គមផ្សេងៗបាន ស្ទើរតែដូចគ្នាទាំងអស់ទៅហើយ។ ប៉ុន្ដែ យ៉ាងណានេះក៏ជាដំណឹងមួយសម្រាប់អ្នកប្រើប្រាស់ទូរសព្ទ iPhone ផងដែរ ដែលទទួលបានមុខងារពិសេសមួយនេះ។ សូមបញ្ជាក់ផងដែរថា កម្មវិធីនេះអាចដំណើរការទៅបានចាប់ពី iOS 11 ឡើងទៅ និងគាំទ្រការប្រើប្រាស់ជាមួយកុំព្យូទ័រស៊េរីថ្មីៗរបស់ Dell ស្ថិតក្នុងត្រកូលដូចជា XPS, Inspiron, Vostro, Alienware និង G Series ជាដើម។



ប្រភព ៖ The Verge