Breaking News

ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ OnePlus អាចនឹងបង្ហាញខ្លួនក្រោមឈ្មោះថា OnePlus Z

ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ OnePlus អាចនឹងបង្ហាញខ្លួនក្រោមឈ្មោះថា OnePlus Z



នៅក្នុងឆ្នាំ 2020 នេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុន OnePlus អាចនឹងធ្វើការប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតជំនាន់ថ្មី រហូតដល់ទៅ 3 ម៉ូឌែល ឯណោះ ដោយក្នុងនោះរួមមានដូចជា ទូរសព្ទឆ្លាតលំដាប់កំពូលចំនួន 2 ម៉ូឌែល គឺ OnePlus 8 និង OnePlus 8 Pro និងទូរសព្ទឆ្លាតលំដាប់មធ្យមកម្រិតខ្ពស់ (Higher Mid-Range) ចំនួន 1 ម៉ូឌែល។ ទូរសព្ទឆ្លាតលំដាប់កំពូល OnePlus 8 និង OnePlus 8 Pro ត្រូវបានគេជឿថា អាចនឹងបង្ហាញខ្លួននៅក្នុងអំឡុង ខែមេសា ឆ្នាំ 2020 ខាងមុខនេះ។ ចំណែកឯ ទូរសព្ទឆ្លាតលំដាប់មធ្យមរបស់ OnePlus អាចនឹងបង្ហាញខ្លួនតាមក្រោយ។



បើត្រលប់ទៅ កាលពីខែធ្នូ ឆ្នាំ 2019 កន្លងទៅ យើងទទួលបានដំណឹងមួយ និយាយថា ទូរសព្ទឆ្លាតលំដាប់មធ្យមរបស់ OnePlus អាចនឹងមានឈ្មោះថា OnePlus 8 Lite។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនី Twitter ផ្លូវការ របស់កំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Max Weinbach និង Ishan Agarwal បានធ្វើឲ្យយើងដឹងថា ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មី របស់ក្រុមហ៊ុន OnePlus អាចនឹងបង្ហាញខ្លួន ក្រោមឈ្មោះថ្មីថា OnePlus Z។ បន្ថែមពីនេះ ផ្អែកតាមរូបភាពគម្រូ ដែលបានលេចឡើងតាមរយៈគណនី Twitter ផ្លូវការ របស់កំពូលអ្នកចែកចាយ រូបភាពបែកធ្លាយដ៏ល្បី OnLeaks បានបង្ហាញថា OnePlus Z នឹងបំពាក់មកជាមួយអេក្រង់លាតរាបស្មើ អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាល។ ជាងនេះទៅទៀត បើយោងទៅតាមដំណឹងបែកធ្លាយ បាននិយាយថា OnePlus 8 Lite នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate 90Hz។ 


ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ OnePlus អាចនឹងបង្ហាញខ្លួនក្រោមឈ្មោះថា OnePlus Z


ចំពោះកម្លាំងម៉ាស៊ីន OnePlus Z ប្រើប្រាស់បន្ទះឈីប MediaTek Dimensity 1000L គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ UFS 3.0 ទំហំ 128/256GB។ ចំណែកផ្នែកកាមេរ៉ាវិញ OnePlus Z ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ អាចនឹងមានទំហំ 16MP និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ ស្ថិតនៅជ្រុងខាងឆ្វេង ស្ថិតនៅក្នុងលក្ខណៈបញ្ឈរ ដោយមួយគ្រាប់គឺជាលេនគោលទំហំ 48MP, មួយគ្រាប់ទៀតមានទំហំ 16MP និងមួយគ្រាប់ចុងក្រោយគេ មានទំហំ 2MP ។ OnePlus Z អាចនឹងភ្ជាប់មកជាមួយថ្មទំហំ 4,000 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W ផងដែរ។


ទូរសព្ទឆ្លាតលំដាប់មធ្យមជំនាន់ថ្មីរបស់ OnePlus អាចនឹងបង្ហាញខ្លួនក្រោមឈ្មោះថា OnePlus Z



ប្រភព ៖ Max Weinbach