Breaking News

នេះជា Nokia 5310 ស៊េរីឆ្នាំ 2020 មានរចនាបថរូបរាងខុសពីជំនាន់មុនច្រើន និងមានរ៉េមទំហំ 8MB

នេះជា Nokia 5310 ស៊េរីឆ្នាំ 2020 មានរចនាបថរូបរាងខុសពីជំនាន់មុនច្រើន និងមានរ៉េមទំហំ 8MB

វាបានក្លាយជាទំនៀមទម្លាប់មួយរបស់ក្រុមហ៊ុន HMD Global ទៅហើយ ក្នុងការបង្កើតទូរសព្ទ Nokia ស៊េរីចាស់ទៅជាម៉ូឌែលថ្មី ជារៀងរាល់ឆ្នាំ។ មិនខុសនោះទេ ទូរសព្ទដែលចូលមកបន្តកេរ្តិ៍តំណែលក្នុងឆ្នាំនេះ នោះគឺ Nokia 5310 ហើយវាជាជំនាន់ចុងក្រោយរបស់ Nokia 5310 XpressMusic ដែលត្រូវបានប្រកាសចេញជាផ្លូវការកាលពីឆ្នាំ 2007 កន្លងផុតទៅ 13 ឆ្នាំមកហើយ។

ជាក់ស្ដែង ចំពោះរចនាបថរូបរាង Nokia 5310 ជំនាន់ថ្មីនេះ មើលទៅដូចស្រដៀងគ្នានឹង Nokia 5200 អញ្ចឹងដែរ ជាមួយនឹងការរចនារំលេចដោយពណ៌ស និងពណ៌ក្រហម និងក្តារចុចច្រើនជាង Nokia 5310 ស៊េរីឆ្នាំ 2007 ទៀតផង។ លើសពីនេះទៅទៀត ផ្ទៃខាងមុខរបស់វាមានរន្ធធំ 2 នៅខាងលើនិងខាងក្រោម ដែលជាកន្លែងសម្រាប់ផ្ទុកបាសបំពងសម្លេងបែប Stereo។ មិនតែប៉ុណ្ណោះ Nokia 5310 (2020) ក៏មានជម្រើសពណ៌ខ្មៅផងដែរ និងវានៅតែរក្សា ប៊ូតុងបញ្ជាពណ៌ក្រហមដដែល ដោយប៊ូតុងចាក់ចម្រៀងនៅផ្នែកខាងស្ដាំនៃទូរសព្ទ និងប៊ូតុងបញ្ជាកម្រិតសម្លេងនៅផ្នែកខាងឆ្វេង។ ជាងនេះទៅទៀត Nokia 5310 ស៊េរីឆ្នាំ 2020 បានបំពាក់មកជាមួយអេក្រង់ទំហំ 2.4 អ៊ីញ ជាប្រភេទ QVGA Display ដែលត្រូវបានប្រើប្រាស់ឈីប MediaTek MT6260A មាន RAM ទំហំ 8MB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16MB និងវាអាចធ្វើការបន្ថែមទំហំផ្ទុកពីខាងក្រៅតាមរយៈរន្ធ MicroSD Card បានទំហំ 32GB ផងដែរ។


នេះជា Nokia 5310 ស៊េរីឆ្នាំ 2020 មានរចនាបថរូបរាងខុសពីជំនាន់មុនច្រើន និងមានរ៉េមទំហំ 8MB

ក្រៅពីនេះ Nokia 5310 (2020) ក៏នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា មាន Bluetooth 3.9, មានរន្ធដោតកាស, វិទ្យុ, មានកាមេរ៉ា VGA អមដោយភ្លើង Flash នៅពីក្រោម, ប្រើប្រាស់រន្ធសាកថ្មជាប្រភេទ MicroUSB និងវាមានថាមពលថ្មទំហំ 1,200mAh ដែលអាចធ្វើការដោះដូរបាន។ បន្ថែមពីនេះ Nokia 5310 អាចប្រើស៊ីមបានចំនួន 2 ដោយពេលប្រើស៊ីមមួយវាអាច Standby បានដល់ទៅ 30 ថ្ងៃ ហើយបើប្រើស៊ីម 2 ក្នុងពេលតែមួយអាច Standby បានប្រហែល 22 ថ្ងៃ រីឯតម្លៃរបស់វាវិញ HMD Global និយាយថានឹងដាក់លក់ក្នុងតម្លៃខ្ទង់ ១៦ ម៉ឺន ៨ ពាន់រៀល (42 ដុល្លារ)។