ចំណុចលេចធ្លោមួយចំនួនរបស់ Galaxy Note 20 និង Galaxy Fold 2 ត្រូវបានរកឃើញនៅក្នុងប្រភពនៃ Galaxy S20 Series
កន្លងមកយើងធ្លាប់ heard ពាក្យចចាមអារាមលេចធ្លាយមួយចំនួនទាក់ទងនឹង Galaxy Note 20 និង Galaxy Fold 2 ប៉ុន្តែអ្វីទាំងអស់នេះអាចនិយាយបានថារឿងនេះមិនទាន់ច្បាស់ទេ។ ក្នុងពេលនេះយើងទទួលបានគំនួសពណ៌ផ្សេងទៀតនៃឧបករណ៍តាមរយៈលេខកូដដែលរកឃើញនៅក្នុងទូរស័ព្ទ Galaxy S20 ។
ជាការពិតណាស់ បើតាមអ្វីដែលគេបានឃើញ នៅក្នុងប្រភពកូដ ដូចដែលបានបញ្ជាក់ខាងលើនេះ បានបង្ហាញពីទូរសព្ទឆ្លាតម៉ូឌែលថ្មីមួយចំនួន ដែល Samsung ទំនងជាមានគម្រោងក្នុងការប្រកាសចេញ ជាក់ស្ដែងក្នុងនោះ អាចមានជា Galaxy Note 20, Galaxy Fold 2 និងអាចមានមួយម៉ូឌែល ដែលគេមិនទាន់កំណត់បានឡើយ ដោយវាមានឈ្មោះកូដថា Project Zodiac ផងដែរ។ គួរបញ្ជាក់ដែរថា នៅក្នុងនោះគេបានប្រទះឃើញកូដឈ្មោះ Project XYZ ដែលជាម៉ូឌែល Galaxy S20 Series ហ្នឹងឯង ចំណែក Project Canvas ទំនងក្លាយជា Galaxy Note 20 ហើយចំណែក Project Winner 2 អាចនឹងក្លាយជា Galaxy Fold 2 ថែមទៀតផង។ អ្វីដែលពិសេសនោះ ចំពោះ Project Canvas និង Project Winner 2 ត្រូវបានគេឃើញថា វានឹងប្រើប្រាស់ឈីប Snapdragon 865 ហើយក្នុងនោះដែរ គឺមិនឃើញមានបញ្ជាក់ថា ម៉ូឌែលណាមួយប្រើប្រាស់ឈីប Exynos នោះទេ ប៉ុន្តែបើតាមជាក់ស្ដែង គេបានបញ្ជាក់បន្ថែមថា ទូរសព្ទឆ្លាតដែលមានឈ្មោះកូដខាងលើនេះ វាទំនងជាសម្រាប់ទីផ្សារអាមេរិក ដូចច្នេះហើយ ទើបមិនអាចឈ្មោះឈីប Exynos ក្នុងនោះ។
ដូចបានបញ្ជាក់ខាងលើអញ្ចឹងថា ក្រៅពីពីរម៉ូឌែល ដែលគេបានរំពឹងថា ជា Galaxy Note 20 និង Galaxy Fold 2 នោះ គឺមានមួយម៉ូឌែលទៀត ដែលគេមិនទាន់អាចកំណត់អត្តសញ្ញាណបាន ប៉ុន្តែនៅក្នុងនោះយើងឃើញថា វាមានបញ្ជាក់មក ថាប្រើប្រាស់ឈីប Snapdragon 855 ហើយជាពិសេសនោះ វាទំនងជាសំដៅតែទៅទីផ្សារចិនមួយប៉ុណ្ណោះ ដូច្នេះវាអាចនឹងក្លាយជា Galaxy Z Flip ដែលដាក់លក់សម្រាប់ទីផ្សារចិនផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់ Galaxy Fold 2 និង Galaxy Note 20 នេះ គឺវាទំនងជានៅសល់ពេលវេលា យូរទៀតណាស់ដែរ មុននឹងការបង្ហាញខ្លួនរបស់វាមកដល់ ដូច្នេះប្រាកដណាស់ ថានៅពេលក្រោយ ដំណឹងបែកធ្លាយផ្សេងៗនឹងមកជាបន្តទៀត ដើម្បីកំដរអារម្មណ៍របស់យើង មុនពេលវាបង្ហាញខ្លូន។
ប្រភព ៖ XDA