Breaking News

កំណែថ្មីចុងក្រោយសម្រាប់ realme 6 នឹងជួយបង្កើនសមត្ថភាពកាមេរ៉ាខាងមុខ


កំណែថ្មីចុងក្រោយសម្រាប់ realme 6 នឹងជួយបង្កើនសមត្ថភាពកាមេរ៉ាខាងមុខ

បើគិតៗទៅ ប្រហែលកន្លងផុតអស់រយៈពេលជិតពីរសប្តាហ៍ហើយ ដែល realme បានធ្វើការប្រកាសចេញទូរសព្ទឆ្លាតលំដាប់មធ្យម realme 6 និង 6 Pro ដោយឃើញថា ពួកវាទាំង 2 ទទួលបានកំណែអាប់ដេតច្រើនទៅលើផ្នែករូបរាង និងកម្លាំងម៉ាស៊ីន ក៏ដូចជាមានតម្លៃសមរម្យ អាចទទួលយកបាន។ យ៉ាងណា ក្រុមហ៊ុនមួយនេះ នៅតែបន្តយកចិត្តទុកដាក់លើម៉ូឌែលថ្មីនេះដដែល តាមរយៈការទម្លាក់កំណែអាប់ដេត Firmware បើទោះជាវាបានប្រកាសចេញរួចក៏ពិតមែន។ 

កំណែថ្មីចុងក្រោយសម្រាប់ realme 6 នឹងជួយបង្កើនសមត្ថភាពកាមេរ៉ាខាងមុខ

ជាក់ស្តែង សម្រាប់ពេលថ្មីៗនេះ realme ចាប់ផ្តើមបញ្ចេញកំណែអាប់ដេតដំបូងមួយ ទៅឲ្យ realme 6 ដោយមានលេខសម្គាល់ RMX2001_11_A.11 ដើម្បីជួសជុលបញ្ហាមួយចំនួនតូច ទាក់ទងនឹងបញ្ហាអូសចុះឡើងជាមួយ Swipe-Up Gestures នៅពេលបើកជំនួយការ Google Assistant ក៏ដូចជាបានពង្រឹងបន្ថែមលើប្រព័ន្ធសុវត្ថិភាពចុងក្រោយ ប្រចាំខែមីនាជាដើម។ លើសពីនេះ អ្វីដែលជាគោលចម្បងសំខាន់បំផុត នៅលើកំណែអាប់ដេតដំបូង សម្រាប់ម៉ូឌែល realme 6 នោះ គឺថាវានឹងបន្ថែមនូវមុខងារថ្មីពិសេសៗ ចំនួន 2 រួមមានដូចជា Night Mode និងមុខងារថតវីដេអូយឺតៗ ក្នុងកម្រិត 120fps គួបផ្សំនឹងមុខងារកែម្រែវីដេអូ Soloop ដើម្បីជួយបង្កើនសមត្ថភាព កាន់តែអស្ចារ្យមួយកម្រិតទៀតទៅឲ្យផ្នែកកាមេរ៉ាមុខរបស់ realme 6 ផងដែរ។ ពិតមែនណាស់ ទោះ realme 6 ជាទូរសព្ទស្ថិតក្នុងកម្រិតមធ្យម តែលក្ខណៈសម្បតិ្តរបស់កាមេរ៉ាវា ក៏មិនចាញ់ទូរសព្ទឆ្លាតខ្លាំងដទៃទៀតដែរ ដោយវាបានភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួនមួយគ្រាប់ទំហំ 16MP ជាម៉ូតទម្លុះអេក្រង់ និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 64MP មួយគ្រាប់ជាលេនទូលាយ Ultra Wide ទំហំ 8MP បូកមួយគ្រាប់ទៀតទំហំ 2MP (Portrait Len) និងមួយគ្រាប់ចុងក្រោយគេជា Macro លេន ទំហំ 2MP។

កំណែថ្មីចុងក្រោយសម្រាប់ realme 6 នឹងជួយបង្កើនសមត្ថភាពកាមេរ៉ាខាងមុខ

គួរបញ្ជាក់ផងថា បើទោះជាពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការ នូវការអាប់ដេតថ្មីនេះ ពីក្រុមហ៊ុនផ្ទាល់ពិតមែន យ៉ាងណា ប្រសិនបើមានប្រិយមិត្តអ្នកអាន អាចកំពុងប្រើប្រាស់ម៉ូឌែល realme 6 ដូច្នេះសូមព្យាយាមឧស្សាហ៍ចូលឆែកមើល Setting> Software Update នៅលើទូរសព្ទរបស់អ្នក ដើម្បីធ្វើការអាប់ដេត ប្រសិនបើឃើញមានដាក់ឲ្យធ្វើការបច្ចុប្បន្នភាព។