Breaking News

លោកអ៉ឺម ជីវ៉ា បានបង្ហោះសាររិះគន់៤ចំនុច ទៅលើវីដេអូទេវតាចុះ កាលពីយប់មិញនេះ ដោយបានរៀបរាប់ថា



ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា ដើម្បីជាតំណាងបញ្ជាក់ថាទេវតាបានយាងចុះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជាបានផលិតវីដេអូមួយជារៀងរាល់ឆ្នាំទាក់ទងនឹងដំណើរយាងចុះនៃទេពធីតាឆ្នាំថ្មី ហើយសម្រាប់វីដេអូនៃការយាងចុះទេពធីតាឆ្នាំថ្មីនេះ កាលពីយប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ៤៨ នាទី ជាពេលវេលានៃទេពធីតាឆ្នាំថ្មី ឆ្នាំជូត ចុះគ្រងជម្ពូទ្វីប ។ ជាក់ស្តែង គេឃើញថាមានលក្ខណៈប្លែក និង ទទួលបានការចាប់អារម្មណ៍កោតសរសើរយ៉ាងខ្លាំងពីមហាជនលើការថតសម្តែងបែបថ្មីខុសពីរាល់ឆ្នាំ ដែលមានអ្នកទស្សនាតាមបណ្តាញសង្គមរហូតដល់ ១១៤ ០០០ នាក់ឯណោះ ។ដោយឡែក ស្របនឹងវីដេអូកំពុងទទួលការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើននោះ


គេបែរជាឃើញអ្នកសិល្បៈមួយរូបគឺលោក អ៊ឹម ជីវ៉ា បានលើកឡើងពីការមើលឃើញរបស់ខ្លួនមួយចំនួនចំពោះវីដេអូស្តែងពីការយាងចុះនៃទេពធីតាឆ្នាំថ្មី ឆ្នាំជូត ដែលផលិតដោយទូរទស្សន៍ជាតិនេះ ។ ជាក់ស្តែង តើលោក អ៊ឹម ជីវ៉ា បានបង្ហាញពីការមើលឃើញនូវចំណុចអ្វីខ្លះ? សូមអានសារទាំងស្រុងរបស់អ្នកសិល្បៈរូបនេះដូចតទៅ ៖ទេវតាឆ្នាំនេះតំឡើង Version បានល្អ មើលមួយភ្លែតស្មានតែក្រុមបច្ចេកទេសក្រុមហ៊ុនចិនមកផលិតតើ! ការកាត់ត និង បច្ចេកទេសគឺបានល្អជាងឆ្នាំមុនៗ តែនៅចំណុចខ្លះៗមួយចំនួនដែលខ្វះដូចជា ៖ ទី1. ការតុបតែងទេវតាកាន់ក្រាំងមាសអានសារ (សក់ក្បាល និង ការតុបតែងខ្លួនមិនសមជាទេវតាទេ) គឺបើមើល


ក្នុងវីដេអូនេះអ្នកអានសារគ្រាន់តែជាមន្រ្តីអានព្រះរាជសារក្នុងព្រះបរមរាជវាំងតែប៉ុណ្ណោះ ។ ទី2.និយាយបែបសាមញ្ញ ទាំងទេវតាប្រុស ទាំងទេវតាស្រី ពេលដង្ហែជុំវិញ មុខអត់ស្រស់ស្រាយសោះ មុខដូចហូបម្ជូរ និង មុខដូចឃ្លានបាយ ហេវតាំងពីល្ងាច ។ ទី3. ទេវតាអានសារមានអំបោះពណ៌លឿងជាប់ដៃ ទេវតា ឬ អ្នកបួស ឬ អ្នកតាំងសីល គេមិនដែលពាក់ខ្សែអំបោះទេ ។ ទី4. ខ្ញុំចង់សួរអ្នកដឹកនាំផលិតនិងអ្នកជំនាញក្នុងការផលិតវីដេអូនេះ សូមជួយបកស្រាយ ខ្ញុំនៅឆ្ងល់ថាហេតុអីទេវតាឆ្នាំនេះកាន់ព្រះកេសារបស់បិតាកបិលមហាព្រហ្ម ដង្ហែបញ្ច្រាសទិសពីស្តាំទៅឆ្វេងវិញ ??? តែទោះយ៉ាងណាក៏សូមកោតសរសើក្នុងការផលិតវីដេអូមួយនេះ ដែលបានយកចិត្តទុកដាក់ខំប្រឹងផលិត