Breaking News

ក្តុកក្តួលណាស់! ភរិយាលោកសុវណ្ណរិទ្ធិ បានបង្ហោះសារមួយទាំងទឹកភ្នែក ក្រោយសមត្ថកិច្ចនាំស្វាមីខ្លួន ទៅកាន់តុលាការ



ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងច្បាស់ហើយថា កាលពីយប់ម្សិលម្សិលមិញនេះ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៍មាន TVFB ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានកោះហៅ យកទៅសាកសួរនាំហើយ ពាក់ព័ន្ធទៅនឹងការបង្ហោះព័ត៍មាន នៅលើបណ្ដាញសង្គម ហ្វេសប៊ុក។ដោយឡែក នាមុននេះបន្ដិច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រសួងព័ត៍មាន បានប្រកាសលុបចោលស្ថាប័នព័ត៍មាន របស់លោក សុវណ្ណ រិទ្ធី ហើយ ​ក្រោយផ្សាយព័ត៌មាននាំអោយប៉ះពាល់ដល់សន្តិសុខ


សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គម”។ បន្ថែមពីលើនេះ នារសៀលថ្ងៃដដែល លោកសុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។តួយ៉ាង វីដេអូឃ្លីបមួយ ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក ដោយបានបង្ហាញអំពីពាក្យសម្ដីដ៏គួរឱ្យអាណិតចំនួនមួយឃ្លារបស់ លោក សុវណ្ណ រិទ្ធី មុនពេលចុះពីលើរថយន្ដ យ៉ាងដូច្នេះថា៖”បងៗ អ្នកកាសែតជួយមើលប្រពន្ធខ្ញុំ (ប្រពន្ធខ្ញុំគាត់មានផ្ទៃ ពោះ) ពាក្យសម្ដីមួយឃ្លានេះ


បានធ្វើឱ្យមហាជនស្ដាប់រួចមក សឹងតែអួលដើម ក គ្រប់គ្នាតែម្ដង។យ៉ាងណាមិញ ភរិយារបស់ លោក សុវណ្ណ រិទ្ធី នោះគឺ អ្នកនាង មាស សុជាតា ក៏បានបង្ហោះសារមួយឃ្លា នៅលើគណនី ហ្វេសប៊ុករបស់ខ្លួន ទៅកាន់ស្វាមីរបស់ខ្លួន ដោយមានខ្លឹមសារថា៖ «អូននឹងកូនរឹងមាំទេ​ សូមបងថែរក្សាខ្លួនផង​ អូនជឿជាក់ថា ថ្នាក់ដឹកនាំលោកតែងតែមេត្តាប្រោសប្រណី ចំពោះកូនចៅជានិច្ច​ អូននឹងកូនៗយើង និងរង់ចាំបងត្រលប់មកផ្ទះវិញ Sovann Rithy»


។ប្រភព៖ meas socheata