Breaking News

Dead Cells នឹងត្រូវបានចេញផ្សាយនៅលើប្រព័ន្ធប្រតិបត្តិការ Android នៅថ្ងៃទី ៣ ខែមិថុនា


Dead Cells គឺជាហ្គេម RPG ដែលមានមូលដ្ឋានលើភីកសែលដ៏ស្រស់ស្អាតស្រដៀងនឹង Minecraft ដែលត្រូវបានគេកោតសរសើរចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅលើវេទិកាជាច្រើន។  ជាក់ស្តែងល្បែងមួយដែលបានទទួលការគាំទ្រនេះរួចហើយនឹងមកដល់ប្រព័ន្ធប្រតិបត្តិការ Android ក្នុងពេលឆាប់ៗនេះ។


ជាការពិតណាស់ ហ្គេម Dead Cells ដែលជាហ្គេមលក្ខណៈមានបែបដើរវាយប្រយុទ្ធគ្នា ដោយវាស្ថិតនៅក្រោមការ បង្កើតរបស់ក្រុមហ៊ុន Motion Twin ដែលវាត្រូវបានដាក់អោយធ្វើការ Pre-register នៅលើប្រព័ន្ធប្រតិបត្តិការ Android ជាផ្លូវការហើយ។ តាមពិតទៅ ហ្គេមមួយនេះ ត្រូវបានគេដាក់អោយលេង នៅលើ iOS រួចមកហើយ ដែលវាបានដាក់លក់ក្នុង App Store ជាមួយតម្លៃ 5.99 ដុល្លារផងដែរ។ លើសពីនេះទៅទៀត សម្រាប់ពេលនេះ វគ្គថ្មីរបស់ហ្គេមខាងលើ ជិតត្រូវបានដាក់អោយទាញយក មកលេងនៅលើ ស្មាតហ្វូនដំណើរការដោយ Android ហើយ។ មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលនេះមានការបញ្ជាក់ច្បាស់លាស់ហើយថាហ្គេម Dead Cells នឹងដាក់អោយលេងជាផ្លូវការនៅលើទូរសព្ទឆ្លាតដើរដោយ Android នៅថ្ងៃទី 3 ខែមិថុនា ខាងមុខនេះហើយ។ មួយវិញទៀត នាពេលកន្លងមក ហ្គេម Dead Cells មួយនេះ ធ្លាប់ត្រូវបានដាក់អោយលេង នៅលើ Platform មួយចំនួនរួចមកហើយ ដូចជា PS4, Nintendo Switch និង Xbox One តាំងពីក្នុងឆ្នាំ 2018 មកម៉្លេះ។


ដូច្នេះ សម្រាប់ប្រិយមិត្តអ្នកប្រើប្រាស់ទូរសព្ទឆ្លាតដំណើរការដោយ Android អាចនឹងបានលេងហ្គេមមួយនេះ នាពេលឆាប់ៗខាងមុខនេះហើយ។ គួរបញ្ជាក់ផងដែរថា ហ្គេម Dead Cells នេះ ត្រូវបានដាក់លក់នៅលើ App Store ក្នុងតម្លៃ 5.99 ដុល្លារ អញ្ចឹង មានន័យថានៅលើ Play Store វាអាចនឹងមានតម្លៃប៉ុណ្ណឹងដូចគ្នា។ 

***ចុចត្រង់នេះ ដើម្បីធ្វើការ Pre-register!