Breaking News

ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ពីក្រសួងការពារជាតិចិន ចំនួន១៦តោន មានតម្លៃ១លានដុល្លារ

ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ពីក្រសួងការពារជាតិចិន ចំនួន១៦តោន មានតម្លៃ១លានដុល្លារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ ក្រសួងការពារជាតិកម្ពុជា បានទទួលសម្ភារបិរក្ខារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដែលជាជំនួយរបស់ក្រសួងការពារជាតិចិន ចំនួន១១មុខ ទម្ងន់ប្រមាណ ១៦តោន មានតម្លៃប្រមាណ ១លានដុល្លារ។

ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ពីក្រសួងការពារជាតិចិន ចំនួន១៦តោន មានតម្លៃ១លានដុល្លារ

ពិធីប្រគល់ និងទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 នេះ បានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ចំណែកភាគីចិន តំណាងដោយអនុពន្ធ័យោធាប្រចាំកម្ពុជា ។

ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ពីក្រសួងការពារជាតិចិន ចំនួន១៦តោន មានតម្លៃ១លានដុល្លារ

នេះជាលើកទី២ហើយ ដែលក្រសួងការពារជាតិចិន បានប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស COVID-19 ដល់ក្រសួងការពារជាតិកម្ពុជា ដោយការប្រគល់លើកទី១ មានសម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស COVID-19 សរុបទម្ងន់ជាង ២តោន។
ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យទប់ស្កាត់វីរុស COVID-19 ពីក្រសួងការពារជាតិចិន ចំនួន១៦តោន មានតម្លៃ១លានដុល្លារ

គួររម្លឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិន ក៏បានបញ្ចូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ៧រូប រួមជាមួយឧបករណ៍ សម្ភារពេទ្យមួយចំនួន មកប្រទេសកម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺកូវីដ១៩ដំបូង ដែលប្រទេសចិន បានបញ្ជូនចេញទៅបំពេញបេសកកម្មនៅក្នុងតំបន់អាស៊ាន៕
ប្រភព: freshnewsasia.com