Breaking News

Sony បានបង្កើតមូលនិធិ 100 លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់សេវាប្រឆាំងវីរុស កូវីដ-១៩ លើសកលលោក


Sony បានបង្កើតមូលនិធិ 100 លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់សេវាប្រឆាំងវីរុស កូវីដ-១៩ លើសកលលោក

ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងវីរុសកូរ៉ូណា ឬអាចហៅម៉្យាងទៀតថា COVID-19 នោះយើងឃើញថាមានក្រុមហ៊ុនធំៗ មកពីបណ្តាលប្រទេសអភិវឌ្ឍមួយចំនួន បានចូលរួមយ៉ាងស្វះស្វែងជួយបរិច្ចាគជាទឹកប្រាក់ ហើយខ្លះទៀត ក៏ជួយឧបត្ថមជាគ្រឿងបរិក្ខារពេទ្រផ្សេងៗ តួយ៉ាង រាប់បញ្ចូលទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple, Facebook, Tesla និង Google ជាដើម។



ដោយឡែក ហាក់បីដូចជាមិនទាន់អស់នៅឡើយទេ ព្រោះថ្មីៗនេះផងដែរ ក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់ប្រទេសជប៉ុន Sony ទើបប្រកាសចេញនូវមូលនិធិ ដ៏ធំមួយក្នុងអត្រាទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក ដោយផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់យ៉ាងពិសេស ក្នុងគ្រាពិភពលោកកំពុងប្រឈមមុខនឹងគ្រោះអាសន្ន នៃការរីករាលដាលវីរុសកូរ៉ូណា។ តាមរយៈមូលនិធិ ១០០ លានដុល្លារនេះ Sony បានបែងចែកជា 3 ផ្នែកធំៗ ដោយដំបូងគេ នឹងជំនួយទៅដល់បុគ្គលទាំងឡាយ ដែលបានចូលរួមក្នុងផ្នែកវេជ្ជសាស្ត្រខាងជួរមុខ និងអ្នកប្រយុទ្ធប្រឆាំងជាមួយវីរុសផ្ទាល់ (សេវាថែទាំសុខភាពពិភពលោក), គាំទ្រដល់កុមារ និងគ្រូបង្រៀន ដែលត្រូវសិក្សាតាមផ្ទះ ដោយក្រុមហ៊ុនមួយនេះ នឹងព្យាយាមបង្កើនកម្មវិធីបច្ចេកវិទ្យាថ្មីៗ សម្រាប់គាំទ្រដល់សកម្មភាពអប់រំ ព្រោះលោក Kenichiro Yoshida ដែលជាប្រធានក្រុមហ៊ុន Sony បានលើកឡើងដែរថា ក្មេងៗក៏ជាធនធានដ៏សំខាន់មួយ សម្រាប់សង្គមជាតិ ដូច្នេះ ពួកគេគួរតែមានសិទិ្ធគ្រប់គ្រាន់ ក្នុងការទទួលយកចំណេះដឹងថ្មីៗ ព្រមទាំងចុងក្រោយគេនោះ នឹងឧបត្ថមដល់សមាជិក នៅក្នុងឧស្សាហកម្មកំសាន្តរបស់ខ្លួន។ 


Sony បានបង្កើតមូលនិធិ 100 លានដុល្លារ ដើម្បីជួយផ្គត់ផ្គង់ដល់សេវាប្រឆាំងវីរុស កូវីដ-១៩ លើសកលលោក

ក្នុងនោះទៀតសោក Sony ក៏ថែមទាំងបានលើកឡើងថា ផលិតកម្មហ្គេមរបស់ពួកគេ គឺជាផ្នែកនៃឧស្សាហកម្មកំសាន្តមួយ ដែលត្រូវបានរងផលប៉ះពាល់ខ្លាំងជាងគេ ពីការរីករាលដាលភ្លាមៗ នៃវីរុសនេះ រួមជាមួយផ្នែកតន្ត្រី ភាពយន្ត និងគំនូរជីវចលផងដែរ។ ប៉ុន្តែ គេបានសន្យាថានឹង ធ្វើយ៉ាងស្វែងរកដំណោះស្រាយដ៏ល្អមួយ ដើម្បីគាំទ្រដល់អ្នកច្នៃប្រឌិតសិល្បករ ព្រមទាំងអ្នកដែលបានខិតខំធ្វើការ ក្នុងឧស្សាហកម្មរបស់ខ្លួន ដើម្បីបន្តផ្តល់កម្មវិធីថ្មីៗ សម្រាប់អតិថិជន Sony ទាំងអស់។ 

ប្រភព ៖ Gamesradar