Breaking News

ខ្សែវីដេអូបង្ហាញពីរបៀបដែលដំណក់ទឹកតូចៗតំណក់អាចចម្លងយើងដោយមិនដឹងខ្លួនពីវីរុសហ៊ីវ -១៩


ខ្សែវីដេអូបង្ហាញពីរបៀបដែលដំណក់ទឹកតូចៗតំណក់អាចចម្លងយើងដោយមិនដឹងខ្លួនពីវីរុសហ៊ីវ -១៩

អស់រយៈពេលជាច្រើនខែមកហើយ គ្រប់គ្នាត្រូវបានគេប្រាប់ឱ្យកណ្តាស់ ឬក្អក ដាក់កែងដៃ ឬក្រដាស ឬពាក់ម៉ាស ដើម្បីជៀសវាងការរីករាលដាលនៃវីរុស COVID-19។ គ្រប់គ្នាក៏ត្រូវបានគេប្រាប់ឱ្យនៅឆ្ងាយពីមនុស្ស ប្រហែល ៦ ហ្វីត ឬ ២ម៉ែត្រ ដើម្បីចៀសវាងការខ្ជាយដំណក់ពីមាត់អ្នកជំងឺជាដើម។ យើងក៏មិនត្រូវយកដៃប៉ះមុខ មាត់ ឬភ្នែក ដោយសារថា ដៃរបស់យើងអាចប៉ះជាមួយនឹងវីរុសដោយមិនដឹងខ្លួន ដូច្នេះដំណោះស្រាយល្អគឺត្រូវលាងដៃឱ្យបានញឹកញាប់-ល-។


ខ្សែវីដេអូបង្ហាញពីរបៀបដែលដំណក់ទឹកតូចៗតំណក់អាចចម្លងយើងដោយមិនដឹងខ្លួនពីវីរុសហ៊ីវ -១៩

ប៉ុន្តែថ្មីៗនេះ NHK ដែលជាស្ថានីយទូរទស្សន៍ជាតិរបស់ប្រទេសជប៉ុន បានសហការគ្នាជាមួយសមាគមជំងឺឆ្លងជប៉ុន ដើម្បីថតវីដេអូពិសោធន៍ពីរបៀបដែលមនុស្សអាចផលិតដំណក់ទឹកតូចៗ ឬ Micro-droplets នៅពេលដែលពួកគេក្អក កណ្តាស់ និងធ្វើការសន្ទនាគ្នា ហើយលទ្ធផលជឿថា គ្រប់គ្នានឹងមានការភ្ញាក់ផ្អើលមិនខាន។
ប្រធានសមាគមលោក Kazuhiro Tateda បានពន្យល់នៅក្នុងវីដេអូនោះថា នៅពេលយើងនិយាយគ្នា យើងអាចបញ្ចេញដំណក់តូចៗ ដែលខ្លួនយើងមើលមិនឃើញទេ។ ភាគល្អិតតូចៗទាំងនេះតូចជាងដំណក់ទឹកដែលចេញពីការក្អក ហើយទំនាញផែនដីនឹងមិនទាញវាចុះក្រោមនោះទេ។ ជាលទ្ធផលពួកវាអាចនៅលើអាកាសបានយូរ ហើយពួកវាអាចទៅដល់អ្នកដោយភាពងាយស្រួលជាងមុន ជាពិសេសប្រសិនបើអ្នកមិនត្រូវបានប្រើឧបករណ៍ការពារ។

ខ្សែវីដេអូបង្ហាញពីរបៀបដែលដំណក់ទឹកតូចៗតំណក់អាចចម្លងយើងដោយមិនដឹងខ្លួនពីវីរុសហ៊ីវ -១៩

ដើម្បីបញ្ជាក់ពីទ្រឹស្តីនេះ NHK និងអ្នកស្រាវជ្រាវមួយក្រុម បានប្រើកាមេរ៉ា sensitivity និងកាំរស្មីឡាស៊ែរ ដើម្បីកត់ត្រាឥរិយាបថដំណក់ទឹកក្នុងពេលកណ្តាស់ និងពេលសន្ទនាគ្នា។ ហើយនៅក្នុងឃ្លីបបង្ហាញថា ដំណក់ទឹកធំៗបានធ្លាក់ដល់ដីបន្ទាប់ពីកណ្តាស់ ខណៈពេលដំណក់តូចៗ Micro-droplets នៅវិលវល់នៅលើអាកាស ហើយយើងវាកាន់តែងាយឱ្យយើងស្រូបចូលក្នុងខ្លួនបានដោយមិនដឹងខ្លួន ខណៈដែលវីរុសនឹងមាននៅក្នុងតមណក់តូចៗទាំងនោះ។ ចង់ជ្រាបច្បាស់ពីរបៀបដែលមនុស្សអាចផលិត Micro-droplets បានយ៉ាងម៉េច សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖