Breaking News

តារាកំប្លែងជើងចាស់ជប៉ុនទទួលមរណភាពដោយសារឆ្លងមេរោគ COVID19


តារាកំប្លែងជើងចាស់ជនជាតិជប៉ុនលោក Ken Shimura ដែលជាតារាម្នាក់ក្នុងចំណោមតារាល្បីដំបូងគេនៅក្នុងប្រទេស និងត្រូវបានប្រកាសជាសាធារណៈអំពីការឆ្លង COVID-19 របស់លោកកាលពីប៉ុន្មានថ្ងៃមុន បានទទួលមរណភាពកាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែមីនា ក្នុងវ័យ ៧០ឆ្នាំ។


យោងតាមទូរទស្សន៍ NHK បានឱ្យដឹងថា លោក Ken Shimura បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ បន្ទាប់ពីចេញរោគសញ្ញាដំបូងរួមមានគ្រុនក្តៅ និងពិបាកដកដង្ហើម នៅថ្ងៃទី១៩ ខែមីនា។ ដំបូងគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួតធ្ងន់ធ្ងរ ប៉ុន្តែរហូតដល់ថ្ងៃទី២៣ ខែមីនា គេបានបញ្ជាក់ថាគាត់ឆ្លងវីរុស COVID-19។

ដោយសារតែស្ថានភាពកាន់តែយ៉ាប់យ៉ឺន តារាកំប្លែងជើងចាស់រូបនេះ នៅថ្ងៃទី២៥ ខែមីនា ត្រូវផ្ទេរទៅមន្ទីរពេទ្យមួយផ្សេងទៀត ដែលមានការព្យាបាលដោយ ECMO ។ បងប្រុសរបស់លោក Ken Shimura បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក Ken Shimura បាត់បង់សមត្ថភាពនិយាយ ហើយស្ថានភាពរបស់គាត់មិនមានភាពប្រសើរឡើងទេ ដូច្នេះហើយទើបគាត់មិនអាចតស៊ូជាមួយវីរុសទៀតបាន៕