Breaking News

រដ្ឋាភិបាលចេញសេចក្តីសម្រេចដែលបានកែសំរួលទាក់ទងនឹងការរឹតត្បិតការធ្វើដំណើរក្នុងស្រុកដែលមានគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត



ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចជាបន្ទាន់ក្នុងការកែប្រែការរឹតបន្តឹងលើការធ្វើដំណើរក្នុងស្រុក។


ទី១៖ ដោយសម្រេចកំណត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកនោះទេ។

ទី២៖ សម្រេចលុបចេញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយទៀត៕

សូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបទទួលបាននាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម÷


ប្រភពពី: facebook